មតិស្វាគមន៏របស់លោកប្រធានសមាគមន៏គ្រូពេទ្យភ្នែកកម្ពុជា

សូមស្វាគមន៏មកកាន់គេហទំពរ័សមាគមន៏គ្រូពេទ្យភ្នែកកម្ពុជា

ខ្ញុំ​ចង់និយាយ​ថា​យើង​ដែល​ជា​អ្នក​ជំនាញ​ផ្នែក​គ្រូពេទ្យ​ភ្នែក​ត្រូវឈរ​នៅ​លើ​មូលដ្ឋាន​ច្បាស់លាស់​មួយ​។ យើង​បាន​រៀន​ពី​អ្នក​ជំនាញ​ផ្នែក​សុខភាព​ សកម្មភាព​របស់យើងទៅលើ​អ្នកជំងឺ​ ​និង​​ការ​ផ្តល់សេវាសម្រាប់​អ្នកទាំងអស់នោះ - ក្នុង​ក្តី​សង្ឃឹម​ថា​អ្នកជំងឺ​និង​មិត្ត​រួម​ការងារ​ផ្តល់​សេវា​ថែទាំ​សុខភាព​របស់​យើង​នឹង​ទទួល​បាន​អត្ថប្រយោជន៍​ពី​សមាគម​គ្រូពេទ្យ​ភ្នែករបស់​យើង​។ អស់​រយៈ​ពេល​ជាង 10 ឆ្នាំ​មក​ហើយ​ក្នុងនាម​ជាគ្រូ​ពេទ្យ​ភ្នែក​មួយ​រូប​ ​ខ្ញុំ​បាន​ប្រកាន់ខ្ជាប់​លើ​ដំណើរ​នៃ​ការ​រក​ឃើញ​ថ្មីៗ ​បំផុត​នៃ​បច្ចេកវិទ្យា​និង​ព​ត៌​មាន​ ​ដែល​ទាក់ទង​ទៅ​នឹង​ចក្ខុ​សាស្រ្តនាពេលបច្ចប្បន្ន។

ក្រុម​ពេទ្យ​ភ្នែក​មួយ​ដែល​មាន​ជំនាញ​វិជ្ជាជីវៈច្បាស់លាស់ បាន​បង្កើត​សមាគម​គ្រូពេទ្យ​ភ្នែក​កម្ពុជា​​នៅ​ឆ្នាំ 2003 ហើយ​វា​ត្រូវ​បាន​អនុម័ត​ដោយ​ក្រសួង​សុខាភិបាល​ដោយ​មាន​បេសកកម្ម​ដើម្បី​ផ្តល់​នូវ​គុណភាព​នៃ​សេវា​ថែទាំ​សុខភាព​នៅ​ក្នុង​កន្លែង​ទាំង​អស់​នៅ​ក្នុង​ប្រទេស​កម្ពុជា​និង​ជួយ​ដល់​អ្នក​ជំនាញ​គ្រូពេទ្យ​ភ្នែក​ទាំងអស់​ដើម្បី​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវ​ជំនាញ​និង​ការ​ទំនាក់ទំនង​ល្អចំពោះអ្នកជំងឺ​។

ក្រោម​ការ​ខិតខំ​ប្រឹងប្រែង​របស់​យើង​តាមរយៈ​ការ​ផ្តល់​នូវ​កម្មវិធី​ដែល​មាន​គុណភាព​ខ្ពស់​ដើម្បី​ជួយ​ដល់​អ្នក​ក្នុង​ការ​រក្សា​បាន​នូវ​សមត្ថភាព​ ​និង​​ គុណភាព​ខ្ពស់​ ក្នុងការ​ថែរក្សា​សុខភាព​ភ្នែក​របស់​អ្នកជំងឺ​។

យើង​មិន​អាច​ធ្វើ​ការ​នេះ​ដោយ​មិន​មាន​ការ​គាំទ្រ​ពី​សមាជិក COS ហើយ​ខ្ញុំ​សូម​អរគុណ​ដល់​ស​មា​ជិ​ក​សម្រាប់​ការ​ប្តេ​ជ្ញា​ចិត្ត​ក្នុងការបន្តការងារ​របស់​ខ្លួន​ក្នុង​សមាគមន៍។

ខ្ញុំ​ក៏​ចង់​ថ្លែងអំណរគុណដល់​ការ​គាំទ្រ​ពី​ដៃ​គូ​អភិវឌ្ឍន៍​ក្នុងវិស័យសុខាភិបាល​ និង​ម្ចាស់​ជំនួយ​ដែល​​បាន​ចូល​រួម​ចំណែក​និង ​គាំទ្រ COS តាំងពីមុនរហូតមក​។

សូមអរគុណ

សាស្រ្តាចារ្យជំនួយ ប៉ោក ធន

 


 

    ឯកសារ

  AMD COS.pptx

  Central Retinal Vein Occlusion.pptx

  Choroidal Neovascular (Dara).pptx

  Complications of Pterygium Surgery.pptx

  H&P at CSC Final.pptx

  Natalia Orbital Hematoma .pptx

  NEW ROP.pptx

  Post Cataract Care in TEH.pptx

  Subretinal Cysticercus .pptx

  Visual outcome of cataract surgery performed by residents.pptx

 Website and CPD Slides.pptx

  Final Glued IOL Technique.ppt

  ICL.ppt

  Ocular Albinism&Nystagmus.ppt

  Cataract Surgery with Chronic Uveitis.pptx

  Clinical Applications of Optical Coherence.pptx

  contact lens use in cambodia.pptx

  ENDOPH sam art.pptx

  Endophthalmitis.pptx

  H&P at CSC Final.pptx

  laser vision correction.pptx

  Metallic IOFB.pptx

  Natalia Orbital Hematoma .pptx

  Post Cataract Care in TEH.pptx

  Third nerve palsy.pptx